Monday, August 15, 2011

Angry Birds Maker Sued for Patent Violation

ម្ចាស់ហ្គេម Angry Birds ត្រូវចោទប្តឹងពីបទបំពានលើកម្មសិទ្ធិបញ្ញា
Angry Birds Maker Sued for Patent Violation


Rovio, maker of the very popular hit multi-platform game Angry Birds, is being sued by U.S. firm Lodsys for patent violations, the Telegraph reports.

Lodsys claims that the Finnish companyRovio violated its patents, which cover the methods for purchasing new levels inside the Angry Birds game.

The European patent system requires that software inventions exhibit some physical effect from patentability, while the U.S. patent system is more lenientax, allowing for purely idea-based software patents.

According to the Telegraph, several European game developers have given up on launching their games in the U.S., and some are considering withdrawing games from the U.S. market due to patent claims by Lodsys.

Angry Birds is downloaded more than 1 million times per day. Originally a mobile game, it quickly spread onto many platforms, including browsers and consoles, and its success has prompted Rovio to even consider an IPO.

យោងតាមព័ត៌មានពី Telegraph បានឲ្យដឹងថាលោក Rovio ម្ចាស់ហ្គេម Angry Birds ដ៏ល្បីល្បាញ ត្រូវបានក្រុមហ៊ុននៅសហរដ្ឋអាមេរិក Lodsys ចោទប្តឹងពីបទបំពានទៅលើ កម្មសិទ្ធិបញ្ញា។

ក្រុមហ៊ុន Lodsys អះអាងថាលោក Rovio បានបំពានទៅលើកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនខ្លួន រួមទាំងវិធីសាស្រ្តនៃការទិញ Levels ថ្មីៗ ដែលមានក្នុងហ្គេម Angry Birds ផងដែរ។

ប្រព័ន្ធកម្មសិទ្ធិបញ្ញានៅអឺរ៉ុប តម្រូវឲ្យកម្មវិធី Software ទាំងអស់ត្រូវធ្វើការតាំងបង្ហាញនូវ ប្រសិទ្ធភាពជាលក្ខណៈជាក់ស្តែងទៅលើផ្នែកមួយចំនួន ខណៈដែលប្រព័ន្ធកម្មសិទ្ធិបញ្ញានៅ សហរដ្ឋអាមេរិកមានភាពធូរលុងជាង ដោយអនុញ្ញាតឲ្យកម្មវិធី Software បង្ហាញត្រឹមតែគំនិត ជាក់លាក់នៃការច្នៃប្រឌិតកម្មវិធី ជាការស្រេច។

បណ្តាញព័ត៌មាន Telegraph ក៏បានឲ្យដឹងផងដែរថា អ្នកផលិតហ្គេមជនជាតិអឺរ៉ុបជាច្រើន បានបោះបង់ការបញ្ចេញហ្គេមរបស់ខ្លួននៅសហរដ្ឋអាមេរិក និងខ្លះទៀតកំពុងពិចារណាដក ហ្គេមរបស់ខ្លួនចេញពីទីផ្សារសហរដ្ឋអាមេរិកវិញ ដោយយោងតាមការចោទប្តឹងលើកម្មសិទ្ធិ បញ្ញាពីក្រុមហ៊ុន Lodsys ។

ហ្គេម Angry Birds មានចំនួន Download ច្រើនជាង 1 លានដងក្នុងមួយថ្ងៃ។ ដំបូងវាជាហ្គេម ទូរស័ព្ទ ក្រោយមកវាបានបម្លែងយ៉ាងឆាប់រហ័សទៅជាទម្រង់ជាច្រើន រួមទាំង Browser នៅ លើអ៊ីនធឺណិត និងឧបករណ៍កម្សាន្តជាច្រើនទៀតផងដែរ ហើយជោគជ័យរបស់វាក៏បានជំរុញ ចិត្តលោក Rovio ឲ្យពិចារណាទៅលើប្រព័ន្ធ IPO ។

No comments:

Post a Comment

Do You Like This Blog?


If you need a link with us, please contact us now by email: theangkor[@]yahoo.com or connect with : Facebook