Tuesday, August 16, 2011

Apple Lawsuit Delays Samsung Galaxy Tab in Australia


បណ្តឹងរបស់ Apple បានពន្យារពេល ដល់ ការចេញលក់ Galaxy Tab របស់ Samsung នៅ អូស្រ្តាលី
Apple Lawsuit Delays Samsung Galaxy Tab Launch in Australia

Samsung has agreed to hold off bringing the Galaxy Tab 10.1 to Australia until it resolves its patent lawsuit with Apple, Inc.

Apple and Samsung are battling in court in several jurisdictions, including the U.S., South Korea and now, Australia, over claims that certain Samsung devices — like the Galaxy Tab 10.1 — violate a number of Apple patents. Samsung has countersued Apple over some of these claims.

According to Bloomberg Businessweek, Apple filed an additional injunction in Australia, claiming that the Galaxy Tab 10.1 violates 10 Apple patents.

Businessweek goes on to say that Samsung has agreed to stop advertising the Galaxy Tab 10.1 in Australia and says it will not sell the device until it gets approval from the court. Samsung had been advertising the device since July 20, which was the reason Apple requested an injunction.

Although Apple’s claims in Australia are based on the U.S. version of the Galaxy Tab 10.1, Samsung says that the Australian version will be different. Samsung will provide Apple with samples of the Australian version at least seven days before distributing the tablet to market, according to Businessweek.

The center of Apple’s arguments against Samsung — as well as HTC — is around the “look and feel” of competitor devices. Apple claims that the industrial design and behavior of the various Android OS skins that Samsung and HTC use in their products are too similar to Apple’s iOS line of devices.


Samsung បានយល់ព្រមផ្អាកការនាំចេញ Galaxy Tab 10.1 ទៅកាន់ ប្រទេសអូស្រ្តាលី រហូតដល់រឿងក្តីកម្មសិទ្ធិបញ្ញាត្រូវបានដោះស្រាយជាមួយក្រុមហ៊ុន Apple, Inc. ។

ក្រុមហ៊ុន Apple និង Samsung កំពុងប្រឈមមុខដាក់គ្នាក្នុងសាលាក្តីជាច្រើន រួមទាំងនៅ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងនាពេលថ្មីៗនេះនៅអូស្ត្រាលីផងដែរ ទៅលើបញ្ហាដែល ឧបករណ៍ Samsung ដូចជា Galaxy Tab 10.1 បានល្មើសទៅលើកម្មសិទ្ធិបញ្ញាមួយចំនួន របស់ក្រុមហ៊ុន Apple ។ Samsung ក៏បានប្តឹងតបតជាមួយ Apple វិញដែរទៅលើបញ្ហានេះ។

យោងទៅតាមព័ត៌មានពីទស្សនាវដ្តី Bloomberg Businessweek បានឲ្យដឹងថា ក្រុមហ៊ុន Apple បានរៀបចំសំណុំឯកសារ ដើម្បីដាក់ពាក្យបណ្តឹងបន្ថែមទៅ ប្រទេសអូស្រ្តាលី ដោយចោទប្តឹងថា Galaxy Tab 10.1 បានបំពានលើកម្មសិទ្ធិបញ្ញា របស់ខ្លួនចំនួន 10 ប្រការ។ 


ទស្សនាវដ្តី Businessweek បានបញ្ជាក់ថា Samsung បានយល់ព្រមបញ្ឈប់ ការផ្សព្វផ្សាយ Galaxy Tab 10.1 នៅប្រទេសអូស្រ្តាលី និងមិនចេញលក់ ឧបករណ៍នេះ រហូតដល់ទទួលបាន អាជ្ញាប័ណ្ណពីតុលាការ។ Samsung បានធ្វើការ ផ្សព្វផ្សាយឧបករណ៍នេះតាំងពីថ្ងៃទី 20 កក្កដា រហូតមក ដែលជាដើមហេតុនៃ ការស្នើសុំដាក់ពាក្យបណ្តឹងពីក្រុមហ៊ុន Apple ។

យោងទៅតាមទស្សនាវដ្តី Businessweek ខាងលើ បានឲ្យដឹងទៀតថា ទោះជា យ៉ាងណាបណ្តឹងរបស់ Apple នៅប្រទេសអូស្រ្តាលី គឺគ្រាន់តែផ្អែកលើសំណុំរឿង នៅសហរដ្ឋអាមេរិកប៉ុណ្ណោះ។ ហើយក្រុមហ៊ុន Samsung បានប្រកាសថា ជំនាន់ថ្មីនៃឧបករណ៍ Galaxy Tab 10.1 នៅប្រទេស អូស្រ្តាលី នឹងមានភាពខុសគ្នា។ Samsung នឹងបង្ហាញជូនក្រុមហ៊ុន Apple នូវគំរូ ជំនាន់ថ្មីនៃ ឧបករណ៍របស់ខ្លួនក្នុង ប្រទេសអូស្រ្តាលី យ៉ាងហោចណាស់ 7 ថ្ងៃ មុនពេលធ្វើការចែកចាយ បន្ទះកុំព្យូទ័រខ្នាតតូច នេះទៅលើទីផ្សារ។
 
មូលហេតុនៃដើមបណ្តឹងរបស់ Apple ទៅលើក្រុមហ៊ុន Samsung គឺដូចគ្នា ទៅនឹងរឿងរ៉ាវ ជាមួយ HTC ពីមុនមកផងដែរ ដោយពាក់ព័ន្ធទៅនឹងបញ្ហា “រូបរាង និងលក្ខណៈ” នៃឧបករណ៍ ដែលជាដៃគូប្រកួតប្រជែងរបស់ខ្លួន។ ក្រុមហ៊ុន Apple អះអាងថា រូបរាង និងលក្ខណៈនៃការ រចនាទម្រង់ប្រព័ន្ធប្រតិបត្តិការ Android OS ដែល Samsung និង HTC ប្រើក្នុងឧបករណ៍របស់ខ្លួន គឺស្រដៀងគ្នាបំផុតទៅនឹង ប្រព័ន្ធប្រតិបត្តិការ iOS នៃឧបករណ៍ Apple ។

1 comment:

Do You Like This Blog?


If you need a link with us, please contact us now by email: theangkor[@]yahoo.com or connect with : Facebook